ខ្សែបម្រើរូបនេះទទួលបានសំឡេងឆ្នោតសរុបចំនួន 361 ដោយវ៉ាដាច់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang (Dortmund/Gabon) និង Sadio Mane (Liverpool/Senegal) ដែលមាន 313 និង 186 សំឡេងរៀងៗខ្លួន។
នេះគឺជាពានរង្វាន់ដ៏សក្តិសមសម្រាប់សមិទ្ធិផលដែលតារាវ័យ 25 ឆ្នាំសម្រេចបានក្នុងឆ្នាំកន្លងមក។ ទម្រង់លេងដ៏អស្ចារ្យរបស់ Mahrez បានជួយឱ្យ Leicester ឡើងដល់កំពូលតារាង Premier League ជាលើកដំបូងក្នុងរដូវកាល 2015-16 ដោយស៊ុតបាន 17 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 10 ដងក្នុងការបង្ហាញខ្លួន 37 លើក។ គាត់ផ្ទាល់ក៏បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំរដូវកាលដែលត្រូវបានបោះឆ្នោតដោយសមាគមកីឡាករបាល់ទាត់អាជីពអង់គ្លេស (PFA)។